នារីម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត ក្រោយមកបន្តចូលផឹក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ហេីយផឹកស៊ីចប់ នារី២នាក់នោះ បានហៅកង់បីឥណ្ឌា គ្រានាងឡេីងជិះចេញទៅទាំងមានសភាពស្រវឹងទន់ខ្លួនបាត់បង់ស្មារតី ហេីយពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ បានចុះពីកង់បី ទុកឲ្យនាងនៅម្នាក់ឯងនិយាយ រវេីរវាយថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បាលវិលមុខ ដឹកចុះដឹកឡេីងនាងដូចជាស្វាង ហើយបានប្រាប់ថាបាត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿង និងលុយជាង២៨០០ដុល្លារ នៅសល់តែ៧០០ដុល្លារ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង នៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រោយពីដឹងថាបាត់សម្ភារៈខាងលើហើយ ក៏ឲ្យកង់បីឥណ្ឌាដឹកនាងមកហាងស៊ុប ក្នុងហាង “ផាំ ឃីន PK” ខាងលើវិញ ដេីម្បីសួរនាំអ្នកធ្វេីការទីនោះ ប្រាប់ថា នាងពិតជាបានមកហាងជាមួយមនុស្សស្រី២នាក់ទៀតពិតមែន តែមិនដឹងថា ទូរស័ព្ទរបស់នាង បាត់នៅឯណានោះទេ ហេីយនាងក៏ឡេីងជិះកង់បី បន្តដំណេីរទៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ស្រែកទ្រហោយំតែម្ដង ថាស្ដាយទឹកចិត្តដែលខំចំណាយលុយប៉ាវគេចូលហូបអាហារ ហូបស៊ុប ផឹកស្រា ក្នុងឱកាសថ្ងៃខួបកំណេីតខ្លួន តែបែរជាជួបមនុស្សបោកប្រាស់ បញ្ច្រកស្រាឲ្យនាងសន្លប់តែឯងហេីយ លួចយកទូរស័ព្ទនិងលុយរបស់នាងបែបនេះទៅវិញ ។