កូនខ្មែររូបនេះ អាចចងចាំថ្ងៃ ខែ ឆ្នាំ គ្មានចន្លោះ កំពុងផ្ទុះការសរសើរខ្លាំង (វីដេអូ)”

ក្មេងប្រុសខ្មែរម្នាក់ឈ្មោះ ទ្រី ចាន់រាជ្យ ដែលរូបគេមានសមត្ថភាពដ៏អស្ចារ្យកម្ររកបាន គឺអាចចងចាំថ្ងៃ ខែ ឆ្នាំ នៅក្នុងប្រតិទិនគ្មានចន្លោះ មិនថាពីអតីតកាល ឬនៅក្នុងពេលអនាគតនោះទេ ។

យុវជនរូបនេះ បានបង្ហាញសមត្ថភាពខួរក្បាលអច្ឆរិយរបស់ខ្លួននៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយទូរទស្សន៍ PNN ដែលប្អូនប្រុស អាចឆ្លើយសំណួររបស់គណៈកម្មការអំពីថ្ងៃ ខែ ឆ្នាំ ត្រូវម៉ាច់ៗ គ្មានខុសសូម្បីម្ដង ធ្វើឱ្យទស្សនិកជនដែលបានទស្សនាកម្មវិធីនេះ ព្រឺសម្បុរ កោតសរសើរចំពោះទេពកោសល្យ និង មានមោទកភាពបំផុតលើកូនខ្មែរយើងមិនដាច់ពីមាត់ ។

Uncategorized

Related posts

Leave a Comment