នាយ ពែកមី សូមគោរពឧបត្ថម្ភជូនសម្តេចតេជោ ហ៊ុន សែន នូវថវិកា ១ពាន់ដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញ សេចក្ដីប្រកាសណែនាំទៅកាន់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ឲ្យត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ កាលពីយប់មិញនេះ ស្រាប់តែមិនទាន់បានរយៈពេលមួយថ្ងៃផង យើងឃើញមានឧកញ៉ា និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនបានធ្វើការចូលរួមបរិច្ចាគទឹកប្រាក់ជូនទៅកាន់សម្ដេចជាច្រើនលានដុល្លាររួចទៅហើយ។

ទន្ទឹមនឹងនេះ មិនត្រឹមតែមានការបរិច្ចាគប្រាក់ពីបណ្ដាឧកញ៉ាល្បីៗប៉ុណ្ណោះទេ ក្នុងនោះក៏មានសិល្បៈករ សិល្បៈការនីខ្មែរល្បីៗមួយចំនួន ក៏បានស្រុះដៃស្រុះជើងគ្នាក្នុងការធ្វើអំពើរល្អក្នុងសង្គមមួយនេះ ដោយបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយដល់ប្រទេសជាតិ ពិតជាគួរឲ្យសរសើរ។

ហើយក្នុងនោះផងដែរ តារាកំប្លែង នាយ ពែកមី ក៏មិនរំលងជាមួយកិច្ចការមួយនេះនោះឡើយ ដោយពួកគេក៏បានបរិច្ចាគទឹកប្រាក់ចំនួន១ពាន់ដុល្លារ សម្រាប់ផ្ដល់ជូនរាជរដ្ឋាភិបាលផងដែរ ។

Related posts

Leave a Comment