ស្រីអូន ទិញទិញ ៥៧០ សេ៊រី ២០២១ និង ពេជ្រ ជូនអ្នកមានគុណក្នុងថ្ងៃកំណើតកូនស្រី

មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានឃើញហើយ ពីសកម្មភាពមនុស្សធម៌របស់អ្នកលក់អ៊នឡាយល្បីឈ្មោះ ស្រីអូន នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ក្នុងនោះ គេបានដាក់ងារអ្នកនាងថា រាជនីចិត្តធម៌ ថែមទៀតផង ។

លើសពីនោះ អ្នកលក់អនឡាញរូបនេះដែរ មិនត្រឹមតែធ្វើបុណ្យជាមួយនឹងអ្នកក្រីក្រលំបាក និង សង្គមតែម្យ៉ាងនោះទេ តែនាងត្រូវបានមហាជនអ្នកគាំទ្រសរសើរថា ស្រីអូន គឺជាកូនស្រីដ៏កត្តញ្ញូថែមទៀតផង ព្រោះជារឿយៗគេតែងឃើញនាងបង្ហាញពីការដឹងគុណ និង ទំហំចិត្តនៃក្តីស្រឡាញ់ជូនឪពុកម្តាយរបស់ខ្លួន និង ស្វាមីថែមទៀតផង ។ជាក់ស្តែងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះដែរ ជាថ្ងៃកំណើតកូនស្រីរបស់នាង និង ជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៣ ឆ្នាំ របស់ខ្លួន អ្នកនាង ស្រីអូន បានជូនកាដូយ៉ាងមានតម្លៃជូនដល់អ្នកមានគុណផងដែរ ។ ក្នុងនោះ នាងបានទិញឡានទំនើប LEXUS ៥៧០ សេ៊រី ២០២១ ជូនលោក ឪពុក និង គ្រឿងពេជ្យ ជូនអ្នកម្តាយបង្កើត និង ម្តាយក្មកផងដែរ ។

Related posts

Leave a Comment