អីយ៉ា! ទើបប្រកាសបរិច្ចាកថវិកាសម្រាប់ទិញវ៉ាក់សាំង ស្រាប់តែពេលនេះបងស្រី ដាណា…..

ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រីចិត្តធម៌ ទ្រី ដាណា និងស្វាមី ដែលគាត់ទាំង២តែងតែជួយដល់ជនក្រីក្រជាញឹកញាប់។ដោយកាលពីយប់មិញនេះបងស្រីបានធ្វើអោយមហាជនមានការកោតសរសើរជាខ្លាំង បន្ទាប់ពីសម្តេចបានប្រកាសទិសវ៉ាក់សាំងកូវីដ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ស្រាប់តែបងស្រីបានបង្ហោះលើគណនីរបស់បងស្រីថា៖ “នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ
ក្នុងពេលដ៏លំបាកនេះ😊😊 ទកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ 💪💪💪💪🙏🙏🙏”៕ ដោយឡែក បើតាមគននីរបស់បងស្រី នោថ្ងៃនេះបានបង្ហោះបង្ហាញពីសកម្មភាពបងស្រី និងស្វាមីនាំយកថវិកាទៅប្រគល់ជូនរដ្ឋាភិបាលហើយ ដោយគណនីបងស្រីបានបង្ហោះថា៖ “នាងខ្ញុំ និងស្វាមី បាននាំយកទឹកប្រាក់ ១០ម៉ឺនដុល្លារ ទៅប្រគល់ជូន ឯកឧត្តម សេង ទៀង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងកូវីដ១៩😊😊 ទកប្រាក់នេះ មិនច្រើនទេ ប៉ុន្តែក៏អាចរួមចំណែក និងបង្ហាញកម្លាំងចិត្ត សាមគ្គីភាព របស់ប្រជាជនខ្មែរ។ សូមឱ្យកម្ពុជា រួចផុតពីគ្រោះនេះ ឆាប់ៗ 🙏🙏🙏”៕


Related posts

Leave a Comment