អ្នកឆ្លង ៤ នាក់ថ្មីព្រឹកនេះ មាន ២ នាក់រស់នៅក្រុងតាខ្មៅ​ ជាបុគ្គលិកនៅ Pedro ផ្លូវព្រះសីហនុ

គិតត្រឹមព្រឹកថ្ងៃ​ទី ០៩ ខែធ្នូ ឆ្នាំ ២០២០នេះ តាមរយៈសេចក្ដីជូនពត៌មានរបស់ក្រសួងសុខាភិបាល នៅក្នុងព្រឹត្តការណ៍​សហគមន៍ ២៨ វិច្ឆិកា មានអ្នកឆ្លងកើនឡើងដល់ ៣៨ នាក់ហើយ ដែលក្នុងចំនួននេះបូកសរុបទៅនឹងអ្នកវិជ្ជមាន ៤ នាក់ដែលបានរកឃើញនៅព្រឹកនេះផងដែរ។ យ៉ាងណាមិញ ក្នុងចំណោម ៤ នាក់ករណីថ្មីនេះ មាន ២ នាក់រស់នៅក្រុងតាខ្មៅ និងជាបុគ្គលិកនៅហាង Pedro នៅផ្លូវព្រះសីហនុ ។ ១. បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ) ។ លទ្ធផលធ្វើ តេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

Uncategorized

Related posts

Leave a Comment