លោកយាយវ័យ៩០ឆ្នាំជាមនុស្សដំបូងគេលើពិភពលោក ដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩

ស្ត្រីវ័យ ៩០ ឆ្នាំម្នាក់មកពីប្រទេសអៀរឡង់ខាងជើង បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក ដែលបានទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech នៅក្រៅលក្ខខណ្ឌសាកល្បង ដែលជាការចាប់ផ្តើមនៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់ចក្រភពអង់គ្លេស។

លោកស្រី Margaret Keenan មកពីក្រុង Enniskillen បាននិយាយថា លោកស្រីមានអារម្មណ៍ថាមានឯកសិទ្ធិខ្លាំងណាស់ ក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ មុនគេបង្អស់ នៅឯមន្ទីរពេទ្យ University Hospital Coventry ។

មណ្ឌលនៅចក្រភពអង់គ្លេស នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សអាយុខ្ទង់ ៨០ ឆ្នាំឡើង និងបុគ្គលិកសុខាភិបាល ព្រមទាំងបុគ្គលិកថែទាំមួយចំនួនមុនគេ។ កម្មវិធីនេះមានគោលបំណងការពារជនងាយរងគ្រោះបំផុត និងធ្វើឲ្យជីវិតវិលត្រឡប់ទៅរកភាពធម្មតាវិញ៕

Woman holds vials labelled “COVID-19 Coronavirus Vaccine” over dry ice in this illustration taken, December 5, 2020. REUTERS/Dado Ruvic/Illustration

Related posts

Leave a Comment