ឧកញ៉ារូបសង្ហារ ទៀ វិចិត្រ បរិច្ចាគ ៩៩ ៩៩៩ ដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុងនោះផងដែរ មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា មិនយូរប៉ន្មាន លោក ឧកញ៉ារូបសង្ហារ ទៀ វិចិត្រ សូមចូលរួមទឹកប្រាក់ចំនួន ៩៩ ៩៩៩ ដុល្លារ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងកូវីដ-19 ដេីម្បីជួយបង្ការការពារប្រជាជនកម្ពុជាយើង ឲ្យជៀសផុតពីការឆ្លងមេរោគកូវីដ-19 ។

ការប្រកាសរបស់អ្នកឧកញ៉ាដ៏ល្បីឈ្មោះរូបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

Related posts

Leave a Comment