រាជនីចិត្តធម៌ ស្រីអូន និងស្វាមី បរិច្ចាគថវិកា ៦០០ លានរៀល ជូនសម្ដេច ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ ១៩

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមប្រើប្រាស់ហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីគណនីផ្លូវការស្វាមីរបស់ អ្នកនាង ស៊ុន្ទរី នួន ហៅស្រីអូន ដែលជានាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ លោក ឈាង រ័ត្ន បានបង្ហោះសារមួយក្នុងការបរិច្ចាគថវិកាចំនួន ៦០០,០០០,០០០រៀល(១៥ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ដែលជាការបរិច្ចាគរបស់អ្នកនាង និងស្វាមី ផ្ទាល់តែម្ដង។
ជាមួយគ្នានេះផងដែរ លោកក៏បានភ្ជាប់មកនូវសំណេរថា ៖

ខ្ញុំបាទ និងភរិយា បរិច្ចាគថវិកា 600,000,000 រៀល (១៥ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ យើងខ្ញុំប្តេជ្ញាបន្តធ្វើសកម្មភាពសប្បុរសធម៌រហូតដង្ហើមចុងក្រោយ។

Related posts

Leave a Comment