អ្នកគ្រូ ណាលី សុំឲ្យសារព័ត៌មានមួយចំនួន ឈប់បានឈប់ទៅចំពោះព័ត៌មានកូវីដ មិនពិត កុំផ្សាយអី បើគ្រាន់តែចង់បានលុយបន្តិចបន្ទួចពីការ …

ដោយយោងតាមគណនីផ្លូវការរបស់អ្នកគ្រូ ណាលី បានសរសេររៀបរាប់ថា យប់មិញខ្ញុំបានទទួលពត៌មានពីថៃមកថា នៅប្រទេសថៃមានពត៌មានបំប៉ោង ករណីអ្នកឆ្លងជំងឺកូវីត ១៩ នៅប្រទេសកម្ពុជាថាថ្មីៗនេះមានអ្នកឆ្លងកូវីតនៅខ្មែរធ្ងន់ធ្ងរជាងប្រទេសភូមា គឺមានប្រហែលមួយម៉ឺននាក់ ហើយពួកពិធីករគ្មានសីលធម៌អស់នោះបានសើចចំអកឡកលើយប្រទេសកម្ពុជាយើងថាអ្នកឆ្លងកើតឡើងដោយសារឯកឧត្តមម្នាក់មកពីអាមេរិកមិនបានធ្វើចត្តាលីស័ក្ក ពួកវាហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ក្នុងការបំប៉ោងពត៌មានមិនពិតចំអកឡកលើយប្រទេសកម្ពុជាយើង ។

ពួកនេះវាច្រណែនឈ្នានីសយើងគ្រប់វិស័យ វាមិនសប្បាយចិត្តទេដែលពិភពលោកសរសើរប្រទេសយើង ។ ដោយសារតែមានពត៌មានដែលខ្មែរផ្សាយពត៌មានមិនពិតចង់បាន Like និង Share ថាអ្នកឆ្លងកូវីត មិនបានធ្វើចត្តាលីស័ក ទើបធ្វើអោយពួកពិធីករមាត់ឆ្កែរបស់ថៃដែលពួកវាតែងតែច្រណែនឈ្នានីសប្រទេសយើង មិនចង់អោយប្រទេសយើងបានល្អជាប្រទេសវាហ្នឹង យកទៅផ្សាយចំអកយ៉ាងសប្បាយចិត្ត ។
ឈប់បានឈប់ទៅជំពោះពត៌មានកូវីត មិនពិត កុំផ្សាយអី កុំគ្រាន់តែចង់បានលុយបន្តិចបន្ទួចពីការ Like និង Share ហ្នឹង ធ្វើអោយពួកដែលចាំតែឈ្នានីសយើងវាសើចចំអក ។ ក្នុងនាមជាកូនខ្មែរម្នាក់ បើមិនបានជួយលើកមុខលើកមាត់ប្រទេស ក៏កុំធ្វើអ្វីអោយអាបអោន ដល់ខ្មែរ។

ហើយខ្ញុំក៏សូមអរគុណដល់បងៗអ្នកសារពត៌មានល្អៗមួយចំនួនធំ ដែលបានចែករំលែកពត៌មានពិត តែសំរាប់អ្នកពត៌មានដែលអត់មានវិជ្ជាជីវៈមួយចំនួនតូច បើឈប់បានឈប់ទៅ កុំអោយប្រទេសជិតខាងមើលងាយយើង បើមិនបានជួយខ្មែរ តែសូមកុំជាន់ពន្លិច។

Related posts

Leave a Comment