តាមរយៈទេពកោសល្យនិង សមត្ថភាពសម្ដែងយ៉ាងល្អ បានធ្វើឲ្យមហាជនជាច្រើន បានស្គាល់ពី តារាសម្ដែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន និងកំពុងតែមានភាពល្បីល្បាញ នាពេលបច្ចុប្បន្ននេះ ។
យ៉ាងណាមិញ រឿងរ៉ាវនៅក្នុងការងារសិល្បៈរបស់ អ្នកគ្រូ ញឹម សុខា ពិតជាមានភាពខុសគ្នាយ៉ាងខ្លាំង ជាមួយនឹងជីវិតពិត ដោយកាលពីថ្មីៗនេះ អ្នកគ្រូ បានរៀបរាប់បង្ហើបពី ទុក្ខលំបាកយ៉ាងកម្សត់ នៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយមានជីវភាពក្រីក្រខ្វះខាត សុខចិត្តដើរលាងចានតាមផ្ទះឲ្យគេ ដើម្បីទទួលបានប្រាក់ឈ្នួល ព្រមទាំងមានជំងឺប្រចាំកាយ ថែមទៀតផង។