តារាចម្រៀង៣រូប មុនគេ ចូលរួមនឹងរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ ១៩

ក្រោយពីទទួលដំណឹងល្អពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកផ្លូវការរបស់សម្តេចកាលពីល្ងាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ថា «សម្តេចបានណែនាំមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១ លានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនដល់អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និង អ្នកដែលមានហានិភ័យនោះ ។

មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ ដង) ក្នុងពេលយើងមានប្រជាជន ១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ ១០ លាននាក់ត្រូវការចាក់វ៉ាក់សាំង»។ សម្តេចក៏បានបញ្ជាក់ថាបន្ថែមថា «ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣ លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់» ។ទន្ទឹមនឹងការប្រកាសដំណឹងដ៏ល្អពីសម្តេច ។

ស្របពេលជាមួយគ្នានេះផង ជាបណ្តើរយើងឃើញមានតារាចម្រៀង ដូចជា លោក ខេមរៈ សិរីមន្ត លោក ខេម និង កញ្ញា តន់ ច័ន្ទសីម៉ា បានចូលរួមទឹកចិត្តភកី្តជាថវិកា ជូន សម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ដល់បងប្អូនជនរួមជាតិខ្មែរយើង ។

Related posts

Leave a Comment