ព្រះអើយ មានទឹកចិត្តខ្លាំងណាស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បរិចាកថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ

ស្របពេលដែលសម្តេចទើបតែប្រកាស អោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ភ្លាមៗនោះផង ដែល លោក ឧកញ៉ា ចិត្តធម៌ ឡេង ណាវ៉ាត្រា នឹងក្រុមគ្រួសារត្រៀមបរិចាកថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន១លានដុល្លា ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ សូមអោយប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ ។

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា «កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឱ្យត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ»។

Related posts

Leave a Comment