អីយ៉ា! ប្រពៃណាស់! ដើម្បីចូលរួមទិញ វ៉ាក់សំាងកូវីត១៩ បងស្រី ដាណា បានបរិច្ចាកថវិការដល់ទៅ ចំនួន….

យមិត្តពិតជាស្គាល់ហើយ បងស្រីចិត្តធម៌ ទ្រី ដាណា និងស្វាមី ដែលគាត់ទាំង២តែងតែជួយដល់ជនក្រីក្រជាញឹកញាប់។ ដោយកាលពីយប់មិញនេះបងស្រីបានធ្វើអោយមហាជនមានការកោតសរសើរជាខ្លាំង បន្ទាប់ពីសម្តេចបានប្រកាសទិសវ៉ាក់សាំងកូវីដ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ស្រាប់តែបងស្រីបានបង្ហោះលើគណនីរបស់បងស្រីថា៖ “នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ😊😊 ទកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ 💪💪💪💪🙏🙏🙏”៕

Related posts

Leave a Comment