ក្រោយធ្វើតេស្តឃើញ វិជ្ជមានវីរុសកូវីដ១៩ យុវជន អ៊ី តារាចេញសារ និយាយសុំទោសបែបនេះ

មួយរយៈចុងក្រោយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលមានករណីឆ្លងជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍យ៉ាងដូច្នេះ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ តែមានការកើនឡើងច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ បើគិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមកទល់នឹងថ្ងៃនេះផ្ទាល់។

ជាមួយគ្នានេះដែរ កាលពីព្រឹកមិញនេះ ខាងក្រសួងសុខាភិបាលកម្ពុជា បានចេញលិខិតស្ដីពីការឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងថ្ងៃទី ៦ ខែធ្នូនេះ មានករណីវិជ្ជមានថ្មីចំនួន ២នាក់ ដែលទីមួយមានឈ្មោះ អ៉ី តារា និងទីពីរមានឈ្មោះ ជី ពេជ្រឆារ៉ា ដែលអ្នកទាំងពីរ ជាអ្នកពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិការផ្ទាល់។ ក្នុងនោះដែរ មុននេះយុវជនដែលបានផ្ទុកជំងឺកូវីដ-១៩ អ៉ី តារា បានបង្ហោះសារខ្លីមួយយ៉ាងក្ដុកក្ដួលយ៉ាងដូច្នេះថា៖

ជាដំបូងខ្ញុំ អរគុណដល់អ្នកទាំងអស់គ្នា ដែលបានបារម្ភពីសុខទុក្ខរបស់ខ្ញុំ ខ្ញុំគ្មានពាក្យអ្វីក្រៅពីសុំទោសអ្នកទាំងអស់គ្នាទេ ។
សម្ដី យុវជន អ៉ី តារា
សុំទោសគ្រួសារ និងប្រជាជានខ្មែរទាំងអស់ សង្ឃឹមអ្នកទាំងអស់គ្នា មិនស្អប់ខ្ពើមខ្ញុំ Sorry I’m Sorry។

Related posts

Leave a Comment