អ្នកពាក់ព័ន្ធ «ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ត្រូវធ្វើតេស្តលើកទី ២ នៅថ្ងៃនេះហើយ

នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០នេះ នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ៣២ នាក់ហើយ ដែលក្នុងនោះ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួ​ន ១១៣០៥ សំណាក គិតចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០នេះ ។

យ៉ាងណាមិញ នៅក្នុងសេចក្ដីប្រកាសស្ដីពី ករណីវិជ្ជមានវីរុសកូវីដ១៩ នាព្រឹកនេះ ក្រសួងបានក្រើនរំលឹក នឹងអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលជាអ្នកប៉ះពាល់ទៅនឹង «ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ អញ្ជើញទៅធ្វើតេស្តជាលើកទី២ នៅថ្ងៃនេះ ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ ដែលក្រសួងសុខាភិបាល និងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ ក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវេណ ពហុកីឡាដ្ឋានជាតិអូឡាំពិក

Related posts

Leave a Comment