អុញនោះ! សមមុខ! ក្រោយបុរសកំសត់បង្ហោះរឿងម្ចាស់ការឆាតទារចំណងដៃ ស្រាប់តែពេលនេះ ខាងម្ចាស់ដើមការចេញមុខបកស្រាយថា៖ …

ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះ ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើង កុំអោយជួបប្រទះដូចខ្ញុំ ។ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើយគេមិនយោគយល់ នឹងលើកលែង ទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ ថ្ងៃទី ២៩ វិច្ឆិកា ២០២០ ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ។ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ ២០១៧ របស់គាត់ទាំងពីរនាក់ ៣០ដុល្លារ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។ខ្ញុំបានសន្សំលុយពីការសង្ងំរត់ កង់បី មក ៣ ទៅ៤ ថ្ងៃមកនេះ មិនទាន់គ្រប់ ៤០ដុល្លារ ទេ ព្រោះអត់មានមនុស្សជិះ ខ្លាចកូវីដ ១៩តែទោះជាយ៉ាងណាក៏ខ្ញុំរកគេអោយគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំអោយជាតិក្រោយជួបគ្នាទៀត។សូមផ្តាំផ្ញើរទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ រឺកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន ១០០ភាគរយ ដូចការរំពឹងទុកនោះទេ អ្នកខ្លះគាត់អាចមានទុក្ខធុរៈ រឺថវិការដែលមិនអាចមកចូលរួមបានសូមអធ្យាស្រ័យអោយពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ញើញគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរសូមជួយពិចារណាតាមការគួរ។ ដោយឡែក នៅថ្ងៃនេះ ស្រាប់តែភាគីខាងម្ចាស់ដើមការក៍បានចេញមកបកស្រាយដែរ ដោយបានបង្ហោះលើបណ្តាញសង្គមថា៖ “អេ! ម៉េចចឹងdear ហើយក្រែង dear ឯងជំពាក់គេហី ពេលគេទារម៉េចបានយកទៅផុសអោយល្បី ដើរតួរកំសត់ចឹង? 🙄កាលមកអញ្ជើញគេដូចមិនចឹងទេ ដល់ពេលគេការគេអញ្ជើញវិញឆាតក៏មិន reply ហើយមិនខ្ចី seen ទៀតសំខាន់ shoot screen បស់ឯងយកទៅផុសពេញនឹងទៀត 🤣បើគិតថាខ្លួនឯងថ្លៃថ្នូរជំពាក់គេសងគេទៅព្រោះអារឿងនឹងម្ដងម្នាក់ មានទៅមានមក កុំឃើញតែប្រយោជន៏ខ្លួនឯង ព្រោះកាលអ្នកឯងការខ្ញុំយកលុយធ្វើការអោយកំលាំងញើសឈាមប្ដីប្រពន្ធខ្ញុំទៅចង ប្រឹងញើសហូរដល់ក្ដិតណា dear ម៉េច dear ឯងផុសចឹង?? 🙄🙄🙄”៕

Related posts

Leave a Comment