អ្នកខ្លះឌឺដង ថា តម្លៃខ្លួនថ្លៃម្ល៉េះ ស្រាប់តែ តន់ ចន្ទសីម៉ា ពោលពាក្យមួយឃ្លាថា

បើនិយាយដល់តារាចម្រៀងវ័យក្មេងសម្លេងពិរោះពោលពេញដោយមនោសញ្ចេតគឺកញ្ញា តន់ ចន្ទសីម៉ា ប្រិយមិត្តជាទូទៅប្រាកដជាស្គាល់ជាក់ស្តែងមិនខាន។ ដោយប្រិយមិត្តខ្លះក៏ងឿងឆ្ងល់ ហេតុអ្វីពុំឃើញ កញ្ញា ឡើងឆាកទល់តែសោះ។ ជាក់ស្តែងនេះបើយោងប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា

តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មGalaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗនាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ចំណែក Concert នាង

ស៊ីថ្លៃ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី។ ដោយនេះជាមូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។ លោក យឹម តាស្រង់ អ្នកគ្រប់គ្រង ផលិតកម្មGalaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃ ការច្រៀង របស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជា បានកំណត់ដូចបានលើកឡើងខាងលើពិតមែន ។

អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។ លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង៕

Related posts

Leave a Comment