ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស អនុវត្តន៍វិធានការបិទទីតាំងអាជីវកម្មណា បើមិនអនុវត្តន៍ណែនាំ តាមក្រសួងសុខាភិបាល (មានសម្លេង))

ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសថ្មីមួយទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានី ខេត្ត ឱ្យតាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដូច្នេះ «ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត រាជធានីទាំងអស់ឱ្យបានជ្រាបសូមចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារ ទាំងអគារលក់ដូរនានា ហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានា ដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះ មិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឱ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»៕

Uncategorized

Related posts

Leave a Comment