អ្នកនាង ទូច ស្រីលក្ខណ៍ ពេលនេះផ្ដាំឲ្យបងស្រីៗដែលមានស្វាមីហើយ ត្រូវប្រយ័ត្នរឿងមួយនេះជាដាច់ខាត

កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីលក្ខណ៍ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុសគួរឲ្យស្រឡាញ់ម្នាក់។

ជារឿយៗ គេតែងសង្កេតឃើញថា តារាស្រីរូបនេះ និយមទម្លាយអារម្មណ៍ពិតរបស់ខ្លួន អមជាមួយនូវសារដែលមានអត្ថន័យ អប់រំ ការផ្ដល់កម្លាំងចិត្ត ក៏ដូចជាភាពរឹងមាំសម្រាប់ស្រ្តីគ្រប់រូប ដែលគួរយកគំរូតាមផងដែរ។

ថ្មីៗនេះ ទូច ស្រីលក្ខណ៍ ក៏បានបង្ហោះរូបភាប អមជាមួយនឹងសារមានអត្ថន័យមួយ ហាក់ចង់ដាស់តឿនដល់ស្ត្រីគ្រប់រូប ឲ្យចេះប្រយ័ត្នខ្លួនចំពោះរឿងមួយថា៖ «រាងមេម៉ាយកូនមួយ សំខាន់ស្រីៗមួយចំនួនតូចឥឡូវប្រហែសមិនបានទេ​ ខ្លះមានប្តីខ្លួនហើយរាប់អានគ្នា ដើរផឹកស៊ីជាមួយយូរៗទៅ ស្រីផិតប្តី ប្តីផិតប្រពន្ធ ទុក្ខដែលធ្ងន់ទៅអនាគត ពួកផិតហ្នឹង នឹងបន្តផិតទៀត បងស្រីៗយើងប្រយ័ត្នទាំងអស់គ្នា»។ គួរបញ្ជាក់ផងដែរថា ក្រោយពីចែកផ្លូវគ្នាជាមួយស្វាមីមក ម្ចាស់បទ «មេម៉ាយមានអីមិនល្អ» រូបនេះ ហាក់មិនទាន់បានសាងស្នហ៍ថ្មីជាមួយបុរសណាម្នាក់ឡើយ តែនាងបានដើរតួនាទីជាមនុស្សស្រីដែលរឺងមាំម្នាក់ និង មើលថែកូនបានយ៉ាងល្អបំផុត៕

Related posts

Leave a Comment