មិនចាំយូរ បងប្រុស មាស សុខសោភា ឆ្លើយតបភ្លាមៗ ទៅកាន់អ្នកបង្ហោះវីដេអូ ចោទថាប្អូនស្រីលោកចរិតឈ្លើយ

កាលពីថ្មីៗនេះ ក្រោយពីមានការបង្ហោះវីដេអូនៅលើគណនី Tik Tok មួយមានឈ្មោះថា ស្រីមុច ដែលបានលើកឡើងថា តារាស្រីជួរមុខ មាស សុខសោភា រើសអើង និង ឈ្លើយ ព្រោះតារាស្រីរូបនោះបដិសេធការស្នើរសុំថតរបស់នាង ។ លើពីនោះម្ចាស់គណនី Tik Tok នោះបានបន្ថែមថា ក្រុមរបស់តារាចម្រៀង មាស សុខសោភា ដណ្តើមកន្លែងអង្គុយ និង ចង់ច្រានទម្លាក់នាងធ្លាក់ចូលទឹកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការវែកញែកជាច្រើនរបស់មហាជន និង សិល្បករសិល្បការិនី ដែលបានចែករំលែកវីដេអូនោះបានបញ្ចេញមតិថា «ម្ចាស់វីដេអូ Tik Tok រូបនោះ ហាក់លើកឡើងមិនសមហេតុផល ក៏ព្រោះតែនាងបានសុំ មាស សុខសោភា ថត ត្រូវខាងក្រុមរបស់នាងបដិសេធ តែបែរជាចោទថា មាស សុខសោភា រើសអើង ឈ្លើយ តែជាក់ស្តែងមហាជនអ្នកលេងបណ្តាញសសង្គម និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បករសិល្បការិនី បានលើកឡើងថា មាស សុខសោភា ជាមនុស្សរួសរាយ រាក់ទាក់ណាស់ ។ បន្ថែមពីនោះចំណុចថាក្រុមតារាចម្រៀងស្រីរូបនោះដណ្តើមកន្លែងអង្គុយ និង ចង់ច្រាននាងទម្លាក់ទឹកដូចមិនទំនង ព្រោះទីតាំងញុំាអាហារនៅលើភ្នំគូលែន គឺធំទូលាយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិននឹងវីដេអូដោយមានការចោទប្រកាន់នេះដែរ អ្នកនិពន្ធ និង ដឹកនាំ លោក មាស សុខរតនៈ ក៏បានឆ្លើយតបយ៉ាងខ្លីទៅលើបញ្ហាខាងលើដែលពាក់ព័ន្ធនឹងប្អូនស្រីបង្កើតរបស់លោកថា «លោកស្គាល់ប្អូនសស្រីច្បាស់ថាជាបុគ្គលបែបណា ! ហើយសិល្បករ-ការិនី ជាច្រើនក៏ស្គាល់ចរិតឫកពារបងប្អូនលោកដូចគ្នា ។ លោកមិនចង់បកស្រាយ វែកញែកអ្វីច្រើនទៅម្ចាស់គណនី Tik Tok នោះទេ ព្រោះលោកថាយើងស្គាល់ខ្លួនយើងច្បាស់ ម្យ៉ាងវិញទៀតការគិតមនុស្សម្នាក់ៗ គឺខុសប្លែកពីគ្នា ហើយលោកក៏មិនខ្វល់ខ្វាយពីបញ្ហានេះដែរ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមគ្នានោះ លោក មាស សុខរតនៈ ក៏បង្ហោះសារអរគុណដល់មហាជនអ្នកគាំទ្រ និង សិល្បករសិល្បការិនី ដែលស្គាល់ចរិតឫកពារបងប្អូនលោក និង មានការបារម្ភទៅកាន់ មាស សុខសោភា ផងដែរ ៕

Related posts

Leave a Comment