សូមចូលរួមរំលែកទុក្ខផង លោកយាយ វី ឌីណែត បានទទួលមរណភាពហើយ!

តារាស្រី វី ឌីណែត ម្ចាស់ពានរង្វាន់ I Am A Singer Cambodia រដូវកាលទី២ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញគួរឲ្យកត់សម្គាល់ក្នុងអាជីពជាតារាចម្រៀង កុងត្រារបស់ផលិតកម្មរស្មីហង្សមាស។

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាស្រីរូបនេះបានចេញមកប្រកាសដំណឹងដ៏សោកសៅលើបណ្តាយសង្គម ព្រមទាំងរូបភាពកាន់ទុក្ខ ខណៈពេលដែល លោកយាយរបស់នាង បានទទួលមរណភាពហើយ។ សូមបញ្ជាក់ផងដែរថា លោកយាយរបស់ វី ឌីណែត ទទួលមរណភាព នៅថ្ងៃសុក្រ ទី​៤ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៦ នឹង​១៨នាទីល្ងាច។

ជាមួយគ្នានេះដែរ ក្រោយពីបានដឹងដំណឹងដ៏សែនក្រៀមក្រំមួយនេះ មហាជន ជាពិសេសបណ្ដាអ្នកគាំទ្ររបស់នាង ក្រុមការងារ និងមិត្តរួមអាជីពជាច្រើន បានចូលរូមរំលែកទុក្ខចំពោះនាង ជាពិសេសក្រុមគ្រួសារទាំងមូលនៃសព ផងដែរ៕

Related posts

Leave a Comment