រំភើបណាស់! ផ្ទះស្រីនីត ដែលឧកញ៉ា ស្រី ចាន់ថន សាងសង់ឱ្យ ២សប្តាហ៍ទៀតនឹងរួចរាល់ហើយ

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២០ របស់ ឧកញ៉ា ស្រីចាន់ថន បានធ្វើដំណើរផ្លូវឆ្ងាយ ទៅកាន់ផ្ទះប្អូនស្រីនីត នៅឯខេត្តមណ្ឌលគិរី មកពីគ្រួសារក្រលំបាក មានក្ដីប្រាថ្នាក្លាយជាគ្រូបង្រៀន និង ជាអ្នកសិល្បៈដ៏ល្បីមួយរូបនាពេលអនាគត ដើម្បីឧបត្ថម្ភនូវកង់ចំនួន ០២ គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ព្រមទាំងផ្តល់ការងារធ្វើឲ្យឪពុកប្អូនស្រីទៀតនោះ លោក​ឧកញ៉ា ក៏បានជួយសាងសង់ផ្ទះថ្មី ១ ខ្នង ដល់ប្អូនស្រី និង ក្រុមគ្រួសារទៀតផង។

រយៈពេលប្រមាណកន្លះខែមកហើយ ដំណើរកានៃការសាងសង់ផ្ទះថ្មី របស់ក្មេងស្រីនៅឯមណ្ឌលគិរី ពីការឧបត្ថម្ភធំធេងរបស់ឧកញ៉ាចិត្តធម៌ គឺនៅសល់ ២ សប្តាហ៍ទៀតទេរួចរាល់ហើយ ។ នេះបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ឧកញ៉ា ស្រីចាន់ថន នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០។

នៅក្នុងសារ ភ្ជាប់នឹងរូបភាពបានទៅដល់ទីតាំងសាងសង់ផ្ទះប្អូនស្រីនីត ដោយផ្ទាល់ ឧកញ៉ា ស្រីចាន់ថន បានរៀបរាប់ «ថ្ងៃទី០៤.១២.២០២០ ខេត្ត មណ្ឌលគីរី ។ ខ្ញុំបាទបានឈ្លៀតពេល មកមើលការងារសាងសង់ផ្ទះធ្វើឲ្យប្អូនស្រី នីត ដែលមានទំហំ ទទឹង ៥ ម៉ែត្រ គុណ ១០ ម៉ែត្រ ។ បណ្តោយសាច់ផ្ទះ មាន ២ បន្ទប់គេង និង បន្ទប់សិក្សា១ បន្ទប់ទឹក បន្ទប់ចុងភៅ ឃ្លាំងដាក់សំភារៈមួយ និង យ៉ាបចំហៀងធំសំរាប់អង្គុយរៀនសូត្រផង និង តុញាំអាហារផង ។ ការងារសាងសង់យ៉ាងយូរ ២ សប្តាហ៍នឹងបញ្ចប់ ។ អគុណក្រុមការងារសំណង់ jet construction»៕

Related posts

Leave a Comment