អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងកើតក្ដីអាណិតអាសូរ និង នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតចំពោះរឿងរាវដ៏រន្ធត់ចិត្តមួយ បន្ទាប់ពីបុរសជា Cameraman ម្នាក់ ស្រាប់តែគាំងបេះដូងស្លាប់នៅមន្ទីរពេទ្យ ខណៈទៅមើលប្រពន្ធឆ្លងទន្លេបាន ២ ថ្ងៃ ដែលធ្វើឱ្យកូនត្រូវគ្មានឪពុកហៅទាំងដែលមិនទាន់ដឹងក្ដីផង។
បុរស Cameramen ខាងលើ ត្រូវបានគេឱ្យដឹងថាឈ្មោះ លោក ឆែ សុភ័ក្រ មានអាយុ ៣៩ ឆ្នាំ ធ្វើការនៅផលិតកម្មដ៏ល្បីឈ្មោះមួយ តែរឿងដែលគួរឱ្យសោកស្ដាយ និង គួរឱ្យសង្វែកបំផុតនោះគឺ លោកបានទទួលមរណភាពភ្លាមៗ នៅមន្ទីរពេទ្យ ដោយសារជំងឺគាំងបេះដូង នៅរសៀល ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ពេលកំពុងទៅមើលថែប្រពន្ធ និង កូននៅមន្ទីរពេទ្យ៕