រឿងកាន់តែក្តៅ! ចន ចន័្ទលក្ខិណា តបវិញយ៉ាងចាស់ដៃ ទៅនារីម្នាក់ថា មាស សុខសោភា ជាមនុស្សឈ្លើយ (មានវីដេអូ)

កាលពីពេលថ្មីៗនេះអតីតតារាសម្តែងជើងចាស់ ចន ចន័្ទលក្ខិណា បាននិយាយវែកញែក ក្រោយពីមានការចោទប្រកាន់ពីនារីម្នាក់ ទៅកាន់តារាចម្រៀង មាស សុខសោភា ថា ជាមនុស្ស ឆ្មើងឆ្មៃ ជាតារាមិនគួរឲ្យគោរព នៅក្នុងបណ្តាញសង្គម TikTok នាពេលកន្លងមកនេះ។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកទំព័រផ្លូវការរបស់អតីតតារាសម្តែងរូបនេះ បានធ្វើការឆ្លើយតបទៅវិញទៅអ្វីដែល នារីម្នាក់ឈ្មោះ ស្រីម៉ុច បានលើកឡើយថា៖

ស្តាប់គាត់និយាយដូចមិនយល់សោះ និយាយចុះនិយាយឡើងគឺដូចលើកខ្លួនឯង និងស្តាប់យូរៗទៅគាត់ហាក់មិនពេញចិត្តទាំងក្រុមតែម្តង មិនមែនតែប្អូន មាស សុខសោភា ម្នាក់ទេ
គាត់និយាយត្រង់ចំណុចគេកន្លងបាយម្ហូបរបស់គាត់គឺដូចមិនសមហេតុសមផលសោះ គ្មានមនុស្សណាអត់សុជីវធម៍ដល់ថ្នាក់ណឹងទេ ហើយកន្លែងអង្គុយញាំបាយនៅភ្នំគូលែនតាមដឹងគឺមិនតូចចង្អៀតដល់ថ្នាក់ត្រូវដណ្តើមកន្លែងអង្គុយនោះដែរ ។ ហុឹម សុំខ្លាចហើយ
ចន ចន័្ទលក្ខិណា
ក្រោយពីបានឃើញដូច្នេះរួចមកឃើញថា មតិភាគច្រើនមិនបានយល់ស្របនូវការលើកឡើងថា មាស សុខសោភា ជាមនុស្សឆ្មើង ឈ្លើយនោះឡើយ ដោយពួកគេនិយាយថា ម្ចាស់បទ «១០០០រាត្រី»រូបនេះ គឺពិតជាមានចរិក ស្លូតបូត រួសរាយនិង មិនចេះតម្កើនឬក ថាខ្លួនជាតារាចម្រៀងល្បីនោះឡើយ ចំណែកមតិខ្លះនិយាយថា ដោយនៅពេលនេះជាសម័យកូវីដ១៩ ដូច្នេះទើបគាត់មិនចង់ឲ្យថតរូបនៅក្នុងវេលានោះ៕

ទោះបីជាយ៉ាងណាក៏ មិនទាន់មានការបកស្រាយពីតារាចម្រៀង មាស សុខសោភា ជុំវិញរឿងរ៉ាវនេះនៅឡើយនោះទេ ដោយមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕

Related posts

Leave a Comment