ចេះតែរិះគន់ថានាង ចម្លងបទចម្រៀងពីថៃ ពេលនេះ ស៊ីរីកា ឆ្លើយតបភ្លាមៗបែបនេះថា

ថោន បានចាប់ដៃធ្វើការរួមគ្នាជាមួយក្រុមហ៊ុនកម្សាន្តយក្សថៃ GMM GRAMMY របស់មហាសេដ្ឋីលំដាប់កំពូលលោក Paiboon Damrongchaitham ដើម្បីធ្វើការរួមគ្នាដើម្បីពង្រីក និងអភិវឌ្ឍន៍វិស័យកម្សាន្តនៅកម្ពុជា។ នេះបើតាមការប្រកាសរួមគ្នារបស់ក្រុមហ៊ុនទាំង២ ក្នុងថ្ងៃចុះកិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកំសាន្តនារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រោយពីបានរៀបចំសន្និសីទសារព័ត៌មាន នៃពិធីចុះកិច្ចព្រមព្រៀងសហការរវាងផលិតកម្ម Town និង ផលិតកម្មធំ GMM Grammy ប្រចាំប្រទេសថៃហើយនោះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបទចម្រៀងដំបូង នៃការសហការរបស់ផលិតកម្មធំទាំង ២ គឺជាការបង្ហាញរបស់តារាចម្រៀង ២ រូប ប្រចាំផលិតកម្មថោន គឺ កញ្ញា ស៊ូ ស៊ីរីកា និង តារាចម្រៀងរ៉េប B.O.B ។បទចម្រៀងដំបូង នៃការបើកទំព័រការសហការរវាង Town និង GMM Grammy នេះដែរ មានចំណងជើងថា «ជំនូន» ឬ «The Gift» ដែលជាបទចម្រៀងដើមរបស់តារាចម្រៀងផលិតកម្ម GMM Grammy គឺ កញ្ញា Paowalee Pornpimon និង តារាចម្រៀងរ៉េប MAIYARAP ។ ទន្ទឹមនឹងមានការកោតសរសើរ នូវស្នាដៃ នៃផលិតបទចម្រៀងរបស់ GMM Grammy មកជា Version ខ្មែរ ដោយមានការបកស្រាយពីតារាចម្រៀងពេញនិយម ២

Related posts

Leave a Comment