ឪឡឹកលឿងបន្ទាយស្រី»កំពុងទាក់ទាញអារម្មណ៍ខ្លាំងរបស់អ្នកពិសា

ក្រុមកសិករនៃគម្រោងកសិទេសចរណ៍សាកល្បងនៅក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផលពីការខិតខំប្រឹងប្រែងរបស់ខ្លួន បណ្តើរៗហើយ។ បើទោះជាទើបតែដាំបានក្នុងទំហំជាលក្ខណៈគ្រួសារនៅឡើយ ហើយនៅមានកត្តាបច្ចេកទេសខ្លះទៀតត្រូវកែលម្អបន្ថែម ឪឡឹកទាំងអស់នេះទទួលបានការពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកពិសា ព្រមទាំងបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំនៃការធ្វើកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី និងកាលានុវត្តភាពសម្រាប់អ្នកវិនិយោគផងដែរ។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ គម្រោងសាកល្បងមួយនេះស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស និងផ្តល់ជំនួយគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារ សំដៅធ្វើយ៉ាងណាឱ្យសហគមន៍កសិករនៅក្នុងស្រុកមានភាពជឿជាក់ និងអាចឈោងចាប់យកសក្តានុពលនៃការធ្វើកសិកម្មសម្រាប់បម្រើឱ្យវិស័យទេសចរណ៍បាន។

Related posts

Leave a Comment