ចិត្តល្អកម្ររកបាន គូស្វាមីភរិយាថ្មីស្ម័គ្រចិត្តប្រគល់ចំណងដៃ ២ម៉ឺនដុល្លារ ជូនគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

លោក ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្ពាល័យ ដែលជាគូស្វាមីភរិយាថ្មីថ្មោង បានស្ម័គ្រចិត្តប្រគល់ថវិកាចំណងដៃចំនួន ២០,០០០ ដុល្លារអាមេរិក ជូនដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបជាមួយការរាតត្បាតនៃជំងឺឧត្បាតមួយនេះ។ការប្រគល់ថវិកានេះធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០២ នៅទីស្ដីការក្រសួងសុខាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានរបស់គូស្វាមីភរិយាថ្មីនេះផងដែរ។លោកស្រីរដ្ឋលេខាធិការបានចូលរួមអបអរសាទរចំពោះគូស្វាមីភរិយាថ្មី ដែលទើប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានរៀបអាពាណ៍ពិពាណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។លោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណចំពោះលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្ពាល័យ ព្រមទាំងអាណាព្យាបាលទាំងសង្ខាង គឺលោក ប៉ូច សុភារ័ត្ន និងលោកស្រី ស៊ឹម ស៊ឺវគុង និងលោក ប៉ែន ផលពិសិដ្ឋ និងលោកស្រីកែវ ផល្លី ដែលមានទឹកចិត្តសប្បុរសធម៌
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអ្នករងគ្រោះដោយសារជំងឺកូវីដនឹងចងចាំទុកចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ៕

Related posts

Leave a Comment