តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០ នេះ បានបង្ហាញដឹងពីស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាជាថ្មី ដោយពេលនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ ករណីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤ នាក់នេះ មានបុរសខ្មែរអាយុ ៣៩ ឆ្នាំ ធ្វើការនៅហាងកុំព្យូទ័រឌីម (DEAM) នៅផ្លូវព្រះសីហនុ ជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ ឆ្នាំ ដែលរកឃើញកាលពីថ្ងៃទី ២ កន្លងទៅនេះ ។ ដោយឡែកកាលពីវេលាម៉ោងប្រមាណ៧ យប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ បុគ្គលិក បម្រើការងារ នៅហាងលក់កុំព្យូ័រ DEAM ចំនួន ៦២ នាក់ ត្រូវបាន ក្រសួងសុខាភិបាល យកសំណាកទៅពិនិត្យ ។ នេះបើតាមប្រភពពី ABC Cambodia ។ចំណែកឯអ្នកឆ្លង ៣ នាក់ផ្សេងទៀតដែលប្រកាសនៅព្រឹកថ្ងៃទី