អរគុណណាស់ដល់បងប្រុសទាំង២ ដែលបានលើកស្ទួយជីវិត ក្មេងប្រុស ពេជ្រ ធារ៉ា និង ក្មេងស្រី យ៉ង ស្រីនីត ឲ្យខ្ពង់ខ្ពស់ ឲ្យប្រែ ១៨០ដឺក្រេ

ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅលើបណ្តាញសង្គមពេលនេះមានរឿងចំនួនពីរដែលមហាជនដាក់ការចាប់អាម្មណ៍ច្រើន ដោយទី១ រឿងរបស់ក្មេងប្រុសប្រណាំកង់ម្នាក់ដែលមានឈ្មោះថា ពេជ្រ ធារ៉ា ដែលមានជីវភាពក្រីក្រខ្លាំង ប៉ុន្តែមានភាពក្លាហានស៊ូរយកកង់កញ្ចាស់តម្លៃ២មុឺនរៀលយកទៅប្រគួតជាមួយគេដែលជិះកង់តម្លៃរាប់រយដុល្លារដើម្បីដណ្តើមយកជ័យជំនះជូនគ្រួសារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកចំពោះរឿងដែលកំពុងតែល្បីទី២ គឺ រឿងរបស់ក្មេងស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្ត​មណ្ឌលគីរី​​ ដោយក្មេងស្រីម្នាក់នេះក៏គួរឲ្យអាណិតមិនចាញ់ក្មេងប្រុសខាងលើដែរ ជាក្មេងស្រីម្នាក់ដែលតស៊ូរនិងជួបរឿងលំបាកៗជាច្រើននៅក្នុងជីវិត ប៉ុន្តែមានក្តីស្រមៃច្បាស់លាស់ ដោយសារតែគ្រួសារមានជីវភាពលំបាកខ្លាំងពេកទើបធ្វើឲ្យក្តីស្រមៃរបស់ប្អូនស្រី ហាក់បីនៅឆ្ងាយខ្លាំងបំផុត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានជ្រាបនៅពេលនេះគឺ មុនពេលក្មេងប្រុសស្រីទាំងពីរនាក់នេះមានមហាជនចាប់អារម្មណ៍ច្រើនិងមានគេអាណិតស្រឡាញ់ជួយច្រើនដូចពេលនេះក៏ដោយសារតែបុរស២នាក់ដូចគ្នា ទី១ គឺជាងថតរូប លោក កឹម សុវណ្ណា ដែលបានថតរូបរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំកង់ យកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយចំណែកបុរសទី២ នោះគឺ លោក សាមឌី ហៅ (ចៅមាណព) ដែលបានថតរូបរបស់ក្មេងស្រី យ៉ង ស្រី នីត យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នា។ ក្រោយពេលបង្ហោះរួចរូបថតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងណាស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញដោយសារតែការថតរូបរបស់បុរសពីរនាក់នេះខាងលើនេះហើយទើប វាសនារបស់ក្មេង ស្រីប្រុស ក្រីក្រទាំងពីរនាក់នេះត្រូវបានកែប្រែស្ទើរតែទាំងស្រុង ព្រោះពេលនេះក្មេងៗទាំងពីរនាក់នេះមានសប្បុរជនជួយច្រើនណាស់ ដោយសារតែគេអាណិតនិងមើលឃើញពីការតស៊ូររបស់ក្មេងៗ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment