អាសូរជាពន់ពេក ម្ចាស់ម៉ូតូធំជួបគ្រោះថ្នាក់ព្រឹកមិញ បានស្លាប់នៅចំថ្ងៃពិសេសមួយរបស់ខ្លួន

នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នាយ៉ាងរន្ធត់ រវាងមូ៉តូធំ និង ម៉ូតូហុងដាឌ្រីម នៅចំណុចមុខវត្តទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមប្រភពអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា ម្ចាស់ម៉ូតូទាំងពីរ បានបើកទិសដៅស្របគ្នាពីត្បូងទៅជើង ហើយខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់ម៉ូតូឌ្រីម ស៊េរីឆ្នាំ ២០១០ ដែលត្រូវបានគេដឹងថា ជាគ្រូបង្រៀន បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក ម្ចាស់ម៉ូតូធំ រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

មកទល់ពេលនេះ ម្ចាស់ម៉ូតូធំរងរបួសធ្ងន់ ដែលត្រូវគេស្គាល់ថា មានឈ្មោះ សួង សុធា បានស្លាប់បាត់បង់ជីវិតទៅហើយ។ អ្វីដែលរន្ធត់ និង សោកស្ដាយបំផុតនោះ គឺបើយោងទៅតាមគណនីរបស់មិត្តស្រីជនរងគ្រោះ ដែលមានឈ្មោះថា ពេជ្រ ប៊ីតា បានបង្ហោះសារយ៉ាងកម្សត់មួយថា «Happy Our Anniversary Love Na b somlanh យប់មិញយេីងនិយាយអីខ្លះ បងចាំអត់ មានក្តីសុខណាស់ បងល្អដាក់អូនណាស់

Related posts

Leave a Comment