មកស្តាប់ពែកមី Live វីដេអូ ឲ្យស្រីនីត រៀបរាប់ខ្ទេចពីគ្រួសារ តាមដំណោលរឿងថា…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ស្របពេលដែលក្មេងស្រីម្នាក់នៅក្នុងខេត្តមណ្ឌលគីរី បានទម្លាយនូវបំណងប្រាថ្នារបស់ខ្លួន ដោយចង់ក្លាយទៅជាគ្រូបង្រៀន និងជាតារាល្បីប្រចាំប្រទេសផងដែរ។

ដោយសារតែគួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះ ក្មេងរូបនេះត្រូវបានមហាជនជាច្រើនបានជូនពរឲ្យនាងបានសម្រេចក្តីបំណង បូករួមនឹងការចាប់អារម្មណ៍ស៊ែរព្រោងព្រាត ពេញបណ្តាញសង្គមតែម្តង។ មិនបានប៉ុន្មានផង វីដេអូមួយបានផ្ទុះសារជាថ្មី ខណៈពេលដែលក្មេងសម្បុលខ្មៅស្រអែមរូបនេះ បានបញ្ចេញនូវសមត្ថភាពបានច្រៀងនៅក្នុងបទចម្រៀងមួយបទ ដែលស្តាប់ទៅពិតជាពីរោះគួរឲ្យចង់ស្តាប់តែម្តង។

បន្ទាប់ពីបានស្តាប់ប្អូនស្រីបានច្រៀងរួច មហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងសោះមានបំណងប្រាថ្នាធំ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែសមត្ថភាពវិញក៏មិនណយ អាចច្រៀងលើកដាក់សម្លេងបានយ៉ាងល្អ សាកសមជាតារានាពេលអនាគតតែម្តង៕

ដោយឡែក អំបាញ់នេះផងដែរ យោងតាមកំពូលតារាកំប្លែង នាយ ពែកមី បានប្រកាសថា មានបងប្ពូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត ។

ស្រីនីតមកដល់ហេីយ​ផ្ទះខ្ញុំហេីយ យប់នេះគេងជាមួយកូនស្រីខ្ញុំ​ នាងមិនសូវមានខោអាវល្អរស្លៀកទេ​ គាត់ចង់រៀននៅភ្នំពេញ​ បងប្អូនណាស្រលាញ់អាណិតស្រីនីត​ ចង់ជួយនាង​ ខលមកខ្ញុំបាន​ 015300007

Related posts

Leave a Comment