មើលសឹងតែមិនស្គាល់ ក្រមុំភូមិភាគឦសាន ស្រីនីត ក្នុងឈុតបុរាណខ្មែរលើកដំបូង

ក្រោយពីបានចែករំលែក និង ទទួលដំណឹងការមកដល់ទីក្រុងភ្នំពេញ របស់ក្មេងស្រីកម្សត់រស់នៅខេត្តមណ្ឌលគិរី ស្រីនីត ហើយនោះ មហាជនអ្នកគាំទ្រក៏រំភើបចិត្ត ក្រោយក្មេងស្រីរូបនេះបានចូលរួមបង្ហាញសមត្ថភាពក្មុងកម្មវិធីទូរទស្សន៍ និង បានថតរឿងដូចក្តីស្រមៃរបស់ខ្លួន។ មហាជនអ្នកគាំទ្រ ក៏បានដឹងថាការមកដល់របស់ ស្រីនីត និង អ្នកម្តាយ ព្រមទាំងប្អូនតូចរបស់នាងគឺត្រូវបានតារាកំប្លែងនាយ ពាក់មី ទទួលស្វាគមន៍ឲ្យស្នាក់នៅផ្ទះរបស់លោកទៀតផង។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះ មហាជនអ្នកគាំទ្រ មានក្តីរំភើបយ៉ាងខ្លាំងក្រោយការ live វីដេអូ របស់គណនីឈ្មោះ Wattanak Pop Pop បានបង្ហាញពីសកម្មភាពនៃការថតឈុតសម្អាងការរបស់ប្អូនស្រីកម្សត់មកពីខេត្តមណ្ឌលគីរីខាងលើនេះ ។ ក្រោយការតុបតែងផ្ទៃមុខ និង ស្លៀកឈុតប្រពៃណី ស្រីនីត មើលពិតជាស្រស់ស្អាតដូចកូនកាត់ មើលសឹងតែមិនស្គាល់ ៕

Related posts

Leave a Comment