អាណិតខ្លាំងណាស់ ស្រីនីត និយាយទាំងទឹកភ្នែកថា ពងទា ១ គ្រាប់ ចែកគ្នាហូប ៧ នាក់

ក្រោយពីមានការចាប់អារម្មណ៍ និង ចែកចាយរូបថតរបស់នាងតូច ស្រីនីត ដែលមានស្រុកកំណើតនៅខេត្តមណ្ឌលគីរី យ៉ាងច្រើនព្រោងព្រាតលើបណ្ដាញសង្គម មានបណ្ដាសិល្បក ផលិតករមួយចំនួន បានស្វែងរកលេខទំនាក់ទំនងប្អូនស្រីដើម្បីផ្ដល់ឱកាសថតភាពយន្ត និង ចូលរួមកម្មវិធីទូរទស្សន៍នានាផងដែរ ។ ជាក់ស្តែង កាលពីពេលកន្លងមក តារាកំប្លែងនាយ ពាក់មី ក៏ធ្លាប់បានប្រកាសតាមរយៈបណ្តាញហ្វេសប៊ុក ចង់បានរូបប្អូនស្រីមកថតកុនទៀតផង ។

យ៉ាងណាមិញ ស្រាប់តែនៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មហានជនអ្នកគាំទ្រមានក្តីរំភើបយ៉ាងខ្លាំង ក្រោយគេបានឃើញវត្តមានរបស់ប្អូនស្រីនីត ដែលស្កាត់ពីខេត្តមណ្ឌលគិរី បានចូលរួមថតកម្មវិធី តូចខ្លឹមខ្លាំង របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ។ ក្នុងនោះ បើតាមការបង្ហោះរបស់ សុភ័ក្ត្រ កុសាម៉ា ដែលជាពិធីការិនី ក្នុងកម្មវិធីនោះ ក្រោយបានជួបប្អូនស្រីនីត បានលើកឡើងថា គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ៕

Related posts

Leave a Comment