ក្រោយសន្លប់គេងពេទ្យ ៧ យប់ ៧ ថ្ងៃ អ្នកនាង ទ្រី សុផានិត ប្រាប់ពីស្ថានភាពជំងឺហើយ

គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ ថ្ងៃដែលអ្នកនាងទ្រី សុផានិត ដួលសន្លប់មុខតុលាការដំបូងរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី ២០ វិច្ឆិកា ២០២០ នេះគឺមានរយៈពេល ៧ ថ្ងៃហើយ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

យ៉ាងណាក្ដីរហូតមកដល់ពេលនេះដែរមិនទាន់មានការបញ្ជាក់ទេថា អ្នកនាងទ្រី សុផានិត មានជំងឺអ្វីឱ្យពិតប្រាកដនោះ ។ អ្នកនាងបានបង្ហាញពីស្ថានភាពសុខភាពយ៉ាងដូច្នេះថា នាងខ្ញុំទ្រីសុផានិត គិតមកត្រឹមថ្ងៃទី20ខែ11នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ!សូមអគុណពុកម៉ែបងប្អូននិងមិត្តភត្តទាំងអស់ដែលបានមកសួរសុខទុក្ខនាងខ្ញុំដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀតដែលជូនពរនិងសុខទុក្ខនាងខ្ញុំតាមកាខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា ។

 

Related posts

Leave a Comment