អ្នកនាង ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា អំបាញ់មិញនេះ អ្នកស្រីក៏៏បានបង្ហោះប្រកាសថា៖
ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះនាងខ្ញុំ និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា 10 000$ ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍😊 សង្ឃឹមថា ការរួមចំណែកតិចតួចនេះ អាចមានប្រយោជន៍ដល់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងរៀងរាល់ថ្ងៃ ☺️☺️ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ពិសេសណាស់ អ្នកនាង ទ្រី ដាណា រួមចំណែកឧបត្ថម្ភថវិកា រហូតដល់ ផ្តល់ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍
