នៅចាំបានទេ ផ្ទះ១ខ្នង ដែលឆេះខ្ទេចដោយសារស្នាដៃ ក្មេងអាយុ៣ឆ្នាំ សាងសង់ឡើងវិញ ស្អាតហើយធំជាងមុន

នៅចាំអត់? កាលពី១ខែមុន នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម រឿងដ៏គួរឱ្យអកុសលមួយនេះបានកើតទៅលើក្រុមគ្រួសារក្រីក្រមួយ ដោយផ្ទះមួយខ្នង ត្រូវបានដុតឆេះដោយចៃដន្យ ដោយក្មេងប្រុសអាយុ៣ឆ្នាំម្នាក់។ ប៉ុន្តែឥលូវនេះ គ្រួសារក្រីក្រ១នេះ បានទទួលផ្ទះថ្មី ដែលផ្ទះនោះធំ ហើយស្អាតទៀត។

ផ្ទះថ្មី ធំ និងរឹងមាំជាងមុនមួយខ្នងនេះ អាចលេចចេញជារូបរាងទៅបាន ដោយសារតែមានការជួយជ្រោមជ្រែងចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាស្ត្រីមួយក្រុម ដែលបានមើលឃើញពីហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរមួយនេះ ហើយបានរៃអង្គាសជាថវិការួមគ្នា និងបានទំនាក់ទំនងដោយផ្ទាល់មកកាន់ទំព័រហ្វេសបុករបស់លោកអភិបាលស្រុកបន្ទាយស្រី ព្រមទាំងបានផ្ញើរថវិកាទាំងនោះ ដើម្បីជួយឱ្យក្រុមគ្រួសារទីទ័លក្រីក្រមួយនេះអាចមានជម្រករស់នៅសមរម្យនឹងគេឡើងវិញ។

រឭកកាលពី១ខែមុន ក្មេងប្រុសអាយុ៣ឆ្នាំ រើសកណ្តបស្បូវដែលបាក់ធ្លាក់ពីលើដំបូលយកមកដុតលេង ដែលបណ្តាលឱ្យភ្លើងឆេះផ្ទះ ដែលជាហេតុធ្វើអោយគ្រួសារទាំងមូលត្រូវជួបការលំបាក បាត់បង់ទីជម្រកហាលភ្លៀងហាលខ្យល់ទាំងកណ្តាលរដូវវស្សា ដោយសារតែការធ្វេសប្រហែសត្រឹមតែមួយប៉ប្រិចភ្នែក។

Related posts

Leave a Comment