មួយឆ្នាំComeback ម្តងសូម្បី ម៉ូតក្រចករបស់ Jisoo កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុម BLACKPINK សមាជិកនាង Jisoo បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍សាជាថ្មីម្តងទៀត ជាមួយនឹងសិល្បៈក្រចក ដ៏គួរឱ្យស្រឡាញ់របស់នាង ដែលបង្ហាញពីវប្បធម៌កូរ៉េ។

ក្នុងនោះផងដែរ Jisoo ត្រូវបានស្លៀកសម្លៀកបំពាក់បែបប្រពៃណី Hanbok របស់កូរ៉េក្នុងបទចម្រៀងថ្មី ជាពិសេសនោះ ក្រចករបស់នាងត្រូវបានតុបតែង ដោយអក្ខរភាសាកូរ៉េ បានទាក់ទាញ់ពីមហាជនជាខ្លាំង។ ទៀតសោត ក្រុម BLACKPINK បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង នៅពេលពួកគេបានជ្រើសរើសសម្លៀកបំពាក់បែបប្រពៃណី Hanbok ជាផ្នែកមួយក្នុងស្ទាយ៍បទចម្រៀងរបស់ពួកគេ។

លើសពីនេះ​ អ្នកគាំទ្រជាច្រើន បានសប្បាយចិត្តយ៉ាងខ្លាំង ពេលឃើញក្រុមតារាស្រីនេះ រួមបញ្ចូលវប្បធម៌កូរ៉េ ហើយជាថ្មីម្តងទៀត សមាជិក Jisoo បានបង្ហាញភាពស្រស់ស្អាតនៃអក្សរកូរ៉េ​ តាមរយៈក្រចករបស់នាងផងដែរ៕

សូមទស្សនារូបខាងក្រោម៖

 

Related posts

Leave a Comment