មិនសរសើរមិនបាន ប៉ុន្មានខែនេះ ស៊ីន យូប៊ីន បរិច្ចាគប្រាក់ជាង ២ ម៉ឺនដុល្លារ ដល់កម្ពុជា

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ស៊ីន យូប៊ីន ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសកម្ពុជា ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនិង មានចរិតរួសរាយប៉ុណ្ណោះទេ។ ជាក់ស្តែងតែតារាសម្តែស្រីវ័យក្មេងរូបនេះ ក៏ជាតារាខ្មែរមួយរូបដែលតែងតែបង្ហាញចិត្តសប្បុរសធម៌ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គមជាតិ តាមរយៈសកម្មភាពជាច្រើនមកហើយកាលពីកន្លងទៅនេះ ។

យ៉ាងណាមិញនេះបើយោងតាមប្រភពហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១១ ខែវិច្ចិកាឆ្នាំ២០២០ កន្លងទៅនេះថា តារាសម្តែង ស៊ីន យូប៊ីន បានចូលរួមបរិច្ចាគថវិកាចំនួន ៨០០០ ដុល្លារអាមេរិក ដែលគិតជាប្រាក់រៀលគឺមានប្រមាណជា ៣២ ០០០ ០០០ រៀល ។ ទឹកប្រាក់ដែលតារាសម្តែងស្រីរូបស្រស់នេះបានចូលរួមនោះ គឺការកាត់កម្រៃពីការលក់តែគជ់របស់នាង ដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ៕

Related posts

Leave a Comment