ពិតជាសាហាវព្រៃផ្សៃ.! ក្មេងស្រីតូចៗ២នាក់បងប្អូនបង្កើត ត្រូវឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ រយៈពេល៤ឆ្នាំ!

(ព្រះវិហារ)៖ យោងតាមកាចុះផ្សាយរបស់ KPS កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកសង្គមថ្មី ចាប់ឃាត់ខ្លួន ជនសង្ស័យជាឪពុកចុងតិរច្ឆានម្នាក់ នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ករណីចាប់រំលោភកូនប្ដីដើម២នាក់បងប្អូន តាំងនាងបងអាយុ៩ឆ្នាំ រហូតដល់បច្ចុប្បន្នអាយុ១៣ឆ្នាំ។

ឪពុកចុងតិរច្ឆាននោះឈ្មោះ ក្អើយ ប៊ឿ ររស់នៅភូមិឃុំខាងលើ ចំណែកកុមារីរងគ្រោះទាំងពីរនាក់បងប្អូន បងឈ្មោះ ម.ស.ន និងប្អូនឈ្មោះ ម.ហ.ណ ។
កុមារីរងគ្រោះជាបងបានឱ្យដឹងថា៖ ឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាង តាំងពីនាងមានអាយុ៩ឆ្នាំ និងគំរាមសម្លាប់ពួកនាង មិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាដឹងឱ្យសោះ បើបែកការណ៍ គាត់នឹងសម្លាប់ពួកនាងចោល។
លុះនាងមានអាយុ១៣ឆ្នាំ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបពីឪពុកចុងនេះ និងភ័យខ្លាចការគំរាមសម្លាប់ផង ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងដែលបានចាប់រំលោភពួកនាង ហើយយាយនាងក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យជាឪពុកចុងតិរច្ឆាន យកទៅផ្ដន្ទាទោសតាមច្បាប់៕

Uncategorized

Related posts

Leave a Comment