តស៊ូរាប់ឆ្នាំទីបំផុត វណ្ណដា សម្រេចក្ដីស្រមៃ ទិញផ្ទះមួយជុងនៅភ្នំពេញ

ទើបតែធ្វើឲ្យអ្នកចូលចិត្តស្តាប់បទចម្រៀងរ៉េប មានការកើតសរសើរនូវការចេញ Album ថ្មីកាលពេលកន្លងទៅ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចែករំលែក និងសរសើរពីតារាចម្រៀងរ៉េបរូបនេះ បន្ទាប់ពីលោកបានបង្ហោះនូវរូបភាពទិញផ្ទះល្វែងមួយនៅក្នុងទីក្រុងភ្នំពេញ។

តាមការឲ្យដឹងពីប្រភពស្និទ្ធស្នាល វណ្ណដា បានឲ្យដឹងថា «លោកបានចំណាយលុយទិញវីឡានេះ ក្នុងខ្ទង់ម៉ឺនដុល្លារ នៅម្តុំជាយក្រុង ខាងច្បារអំពៅ»។

យ៉ាងណាមិញ តាមការបង្ហោះសាររបស់តារាចម្រៀងរ៉េបវ័យទើបតែ ២០ស្តើងរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសរសើរពីការគិតគូរនៅថ្ងៃអនាគតរបស់លោកផងដែរ ក៏ព្រោះតែផ្ទះវីឡានោះ វណ្ណដា បានបញ្ជាក់យ៉ាងដូច្នេះថា «ខំប្រឹងរកលុយទុកចាស់ ទុកផ្ទះអោយកូនខ្លះ ចាស់ទៅនៅស្រែធ្វើចម្ការ»៕

Related posts

Leave a Comment