ដឹងខុសចេះសុំទោស បងប្រុសពូដែលផ្ទុះជម្លោះជាមួយសមត្ថកិច្ច រឿងចតឡានលើទ្រូងផ្លូវ បានដោះលែងឱ្យទៅផ្ទះវិញហើយ

នៅរសៀលថ្ងៃទី ១៩ វិច្ឆិកា ២០២០ បើតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីបានទទួល​ស្គាល់ និង សារភាពកំហុសជាសាធារណ:​ និងអនុវត្តតាមបញ្ជារបស់លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក​ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រូវបានដោះលែង​ និងបានអនុញ្ញត្តឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង​ ១២:០០នាទី​ ដោយមានអ្នកធានាត្រឹមត្រូវ​ ក្រោយពីធ្វើការសាកសួរចប់នៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

គួរឱ្យដឹងថា មានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖០០នាទីរសៀល ជនសង្ស័យឈ្មោះ ជា លាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវមិនអាចធ្វើដំណើរបាន ។ តាមវីដេអូពីកន្លែងកើតហេតុនោះ បុរសខាងលើបានធ្វើការបិទផ្លូវនេះដើម្បីតវ៉ាឱ្យមានការដោះស្រាយករណីមានអគារសាងសង់មួយនៅក្បែរផ្ទះរបស់ខ្លួន ខ្លាចបង្កឱ្យមានការគ្រោះថ្នាក់ជាយថាហេតុណាមួយ ។

ប្រភព: ស្នងការនគរបាលរាជធានីភ្នំពេញ

Related posts

Leave a Comment