ច្រណែនគ្រួសារតូចមួយនេះណាស់​​ ក្រោយបង្ហោះរូបថតជុំគ្រួសារក្នុងអាងហែលទឹក គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់ជាមួយសារដ៏មានន័យបែបនេះទៀត

អ្នកម្តាយវ័យក្មេងរូបនេះមិនត្រឹមតែមានកេរ្តិ៍ឈ្មោះនៅក្នុងចង្កោមអ្នកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏ជោគជ័យខ្លាំងទៅលើមុខជំនួញបើកហាងលក់ផលិតកម្មថែរក្សាសម្ជស្សដែលមានឈ្មោះថា “MOMO” ផងដែរ។

ដោយឡែកបើក្រឡេកមកមើលជីវិតគ្រួសាររបស់តារារាងតូចច្រឡឹងរូបនេះវិញ គឺរឹតតែច្រណែនទៅទៀតហើយ ព្រោះមានស្វាមីដែលយកចិត្តទុកដាក់ដើរតាមប្រពន្ធគ្រប់ពេល និងមានកូនស្រីដ៏ស្រស់ស្អាតគួរឱ្យស្រលាញ់មួយរូបថែមទៀតផង។

ជារឿយៗអ្នកនាងតែងតែបានបើកបង្ហាញពីជីវិតគ្រួសាររបស់អ្នកនាងដើម្បីឱ្យអ្នកគាំទ្របានទស្សនា និងតាមដាន ដែលកាលពីម្សិលមិញនេះអ្នកនាងបានបង្ហោះនូវរូបថតជុំគ្រួសារស្ថិតក្នុងអាងហែលទឹកមួយជាមួយអត្ថន័យថា “បែបនេះគឺគ្រប់គ្រាន់ហើយ ជីវិតពិតដ៏មានសេចក្តីសុខរបស់គ្រួសារ MOMO”៕

Related posts

Leave a Comment