ប្រុស​ស្អាត​២​រូប​នេះ ម្នាក់​ខ្មែរ ម្នាក់​កូរ៉េ មិន​ប្រាប់​ ច្បាស់​ចាប់ច្រឡំ!

តារា​​ម៉ូដែល​និង​សម្ដែង​វ័យ​ក្មេង​របស់​កម្ពុជា​​មួយ​រូប​ត្រូវ​បាន​អ្នក​គាំទ្រ​និយាយ​ថា​មុខ​ស្រដៀង​នឹង​តារា​សម្ដែង​​ជួរ​មុខ​កូរ៉េ Kim Soo Hyun ឬ​អ្នក​គាំទ្រ​ស្គាល់​ថា​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ”។

តារា​សម្ដែង​រូបនេះ​មាន​ឈ្មោះ​​ថា តេង ហ៊តណារ៉ុង ហៅ​ក្រៅ​ ឡុង។ ​អ្នក​គាំទ្រ​តែង​តែ​និយាយ​ថា​លោក​មាន​មុខ​មាត់​ស្រដៀង​នឹង Kim Soo Hyun ចំណែក​តារា​សម្ដែង​វ័យ​២១​ឆ្នាំ​នេះ​វិញ​ក៏​ទទួល​ស្គាល់​ថា​រូប​គេ​មាន​មុខ​ស្រដៀង​នឹង​តួ​ឯក​ប្រុស​ក្នុង​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ព្រោះ​លោក​ឧស្សាហ៍​បង្ហោះ​រូប​លោក​​នឹង​តារា​កូរ៉េ​ខាង​លើ​ជារឿយៗ​​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ផង​ដែរ។​​​​​​

តារា​សម្ដែង ឡុង តេង បាន​បង្ហាញមុខ​ក្នុងបទ “I Don’t Understand” របស់ កាន់ ពេជ្រ ហើថត​វីដេអូ​ភាគ​​បែប​យុវវ័យ​ “ក្រោម​មេឃ​តែ​១ ឬ We Are One”។ ឡុង​ ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​តាមរយៈ​ការ​ប្រឡង​កម្មវិធី Freshie Boys & Girls និង​តាម​ស្ប៉ត​ពាណិជ្ជកម្ម​របស់ផលិតផល​ផ្សេង៕​​​​​

Related posts

Leave a Comment