សូមសម្តែងការអបអរសាទរ សម្តេច ហ៊ុន សែន អនុញ្ញាតឱ្យអាចរៀបចំពិធីរៀបការឡើងវិញហើយ

កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលក្នុងសារអេឡិចត្រូនិចនោះ បានបញ្ជាក់ពីការបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយ បន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយលើអ្នកពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលប្រមាណជា ១៤២២ នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់នោះ ។

ជាមួយនឹងលទ្ធផលនោះ ភ្លាមៗសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារជាសំឡេងថ្មីមួយទៀត ដោយសម្តេចបានស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត និង រាជធានី ឱ្យមានការសម្របសម្រួលអនុញ្ញាតដល់ប្រជាពលរដ្ឋអាចរៀបចំពិធីមង្គលការទៅតាមប្រពៃណីខ្មែរបានជាធម្មតាឡើងវិញ ដោយគ្រាន់តែត្រូវឱ្យមានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាម័យ និង ការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ៕

Related posts

Leave a Comment