អកតញ្ញូខ្លាំងណាស់ ស្រ្តីម្នាក់ម្តាយខំចិញ្ចឹមឲ្យធំដឹងក្តី មានជីវភាពធូរធាបោះបង់ម្តាយចោល ដោយគ្មានអាណិតអាសូរម្តាយអីតិចសោះ

ជារឿងមួយ មានដូនចាស់មួយរូបនោះមានកូនស្រីតែម្នាក់ និងមានជីវភាពធូរធារទៀត តែបែរជាមិនបានចិញ្ចឹមមើលថែម្តាយឡើយ ទុកឲ្យស្រ្តីវ័យជរា និងមានជំងឺប្រចំាកាយផងនោះ ដើរពនេចរគ្មានទីពឹង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយោងបើតាមលោក សិរី មុនី្ន ដែលជាអតីតអ្នកកាសែតម្នាក់ លោកបានជួបករណីនេះ នៅសង្កាត់ទឹកល្អក់ទី១ ដែលលោកបានយករថយន្តទៅទុកនៅពេលយប់ ។ លោកមុន្នី បានរៀបរាប់ករណីកំសត់ និងទាក់ទងភាពកតញ្ញូនេះ នៅបណ្តាញ  លោកថា ​លោកបានជួបស្រ្តីដូនចាស់រូបនោះ នៅយប់ថ្ងៃទី១៦ វិឆ្ឆិកា ឆ្នាំ២០២០ ។ ដូនចាស់ចំណាស់ត្រូវបានមន្រ្តីសង្កាត់សង្កាត់ទឹកល្អក់១ រៀបចំកន្លែងឲ្យស្នាក់អាស្រ័យក្រោយពីម៉ូតូឌុបដឹកគាត់មកទម្លាក់ចោលនៅទីនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពព័ត៌មានបានបង្ហាញថា អ៊ំស្រ្តីរូបនោះ ជាពលរដ្ឋនៅក្នុងសង្កាត់នេះ ហើយអាជ្ញាធរក៍បានស្គាល់ពីជីវិតរបស់គាត់ដែរ ។ លោកមុន្នីថា ចៅសង្កាត់ទឹកល្អក់ទី១ បានប្រាប់គាត់ថា ក្រោយស្វាមីស្លាប់ទៅ អ៊ំស្រីរស់នៅជាមួយកូន។ កូនស្រីអ៊ំ ស្អាតសាច់ឈាមជាអ្នកមានធូរធារ និងមានផ្ទះធំតម្លៃជាង ៣០ម៉ឺនដុល្លារនៅភ្នំពេញ ក្បែរសន្ធរម៉ុក ។ ទោះផ្ទះធំបាំងបិទ ដោយឥដ្ឋយ៉ាងល្អជាទីអាស្រ័យយ៉ាងណាក៏អ៊ំស្រី គ្មានសំណាងនៅជាមួយដែរ ។ គាត់អភ័ព្ឋ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលកូនស្រីតែម្នាក់របស់ខ្លួនមិនចិញ្ចឹមមើលថែ ក្នុងវ័យជរា ដូនចាស់រូបនេះតែងតែធ្វើដំណើរស្ទើរគ្រប់កន្លែង ម្តងសៀមរាប ម្តងភ្នំពេញ មិនច្បាស់។ ដើម្បីបន្តទ្រទ្រង់ ឆ្អឹងដែលគ្របដោយស្បែករលរយាកៗ ជ្រាវជ្រួញ ។ កូនស្រី គេអ្នកមាន គេមានលុយ ឡាន ផ្ទះធំស្រណុក សក់ខ្មៅរលោង ស្បែកភ្លឺថ្លា បបូរក្រហម គួរជាទីពិចពិលរមិលមើលរបស់អ្នកផង។ នារីដែលគេគ្រប់គ្នា សរសើរនោះ កើតចេញពីអ៊ុំស្រី ក្នុងរូបនេះហើយ នេះជាការរៀបរាប់របស់លោកមុន្នី ។ ក្រោយពីបានឃើញករណីនេះ មានសាធារណជនបានចូលទៅបញ្ចេញមតិផ្សេងៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋម្នាក់បាននិយាយថា ទោះបីក្រីក្រតោកយ៉ាក ក៏កូនទូទៅមិនចោលម្តាយដែរ តែនេះស្តាប់ទៅមានសព្វគ្រប់បែបយ៉ាង ។ បេះដូងខ្ញុំវាស្ទើរខ្ទេចខ្ទាំគ្រាន់តែបានអានអត្ថបទនេះ ហើយឃើញរូបថត ១សន្លឹកនេះ ។ ទុកចោលព្រះរស់ឲ្យឯកា រងទុក្ខវេទនារបៀបនេះ ប្រាកដជាកម្មពៀរវាតាមដេញឲ្យទោម្នេញមិនខាន។ ចំណែកពលរដ្ឋម្នាក់ឈ្មោះ សារ៉ាតថា ករណីដូចគ្នាបែបនេះ មិនមែនមានតែមួយនេះទេ ។ គាត់ស្នាក់នៅសាលាសង្កាត់បណ្ណោះអាសន្ ន? ខ្ញុំចង់ទៅសួរសុខទុក្ខគាត់ ។ ពលរដ្ឋម្នាក់ទៀតឈ្មោះ មល់ថា «នៅលើលោកយើងនេះមានសព្វថ្ងៃមានគ្រប់យ៉ាងគួរខ្លាច អាណិតគាត់ណាស់ ហេតុអីកូនស្រីកើតចេញពីគាត់ផ្ទាល់ដាច់ចិត្តបោះបង់គាត់ចោលយ៉ាងនេះ នាង និងមានកម្មចាស់ទៅ និងពិបាកជាងអ៊ស្រីទៀតក៏ថា បាន ដោយសារទង្វើគាត់បច្ចុប្បន្នធ្វើដាក់ម្តាយបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ក្រុមការងារសង្កាត់ទឹក ល្អក់១ បាននាំដូនចាស់ខាងលើទៅមន្ទីរពេទ្យព្រះកុសម:ពិនិត្យ និងព្យាបាលជំងឺ ហើយអន្តរាគមទៅមន្ទីរសង្គមកិច្ច​ជួយបន្ត​ ។នេះបើតាមការបញ្ជាក់របស់លោកសិរីមុន្នី ។ ទោះជាករណីនេះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមទៅហើយក្តី ក៍គេមិនទាន់ឃើញស្រ្តីដែលជា កូនស្រីទោលរបស់ដូនចាស់ ចេញមុខប្រតិកម្ មឬមកទទួលគាត់យកទៅមើលថែវិញនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមកមានការលើកឡើងមនុស្សចាស់នៅកម្ពុជាមានការប្រឈមខ្លំាង នៅពេលដែលខ្លួនបាត់បង់កម្លំាងពលកម្ ម។ មនុស្សចាស់អាចនឹងគ្មានអ្នកមើលថែ ទោះបីពលរដ្ឋនៅប្រទេសនេះ គោរពព្រះសាសនាដែលអប់រំមនុស្សឲ្យដឹងគុណឪពុកម្តាយក្តី ។ ដូនចាស់ដែលពនេចរតាមទីសាធារណជាច្រើន បាននិយាយថា កត្តាជីវភាពកូនចៅក្រីក្រពេកធ្វើឲ្យពួកគាត់មិនអាចពឹងពាក់បាន ដូច្នេះមានតែដើរសុំប្រាក់គេតាមទីសាធារណៈចិញ្ចឹមជីវិតចុងក្រោយរបស់ខ្លួន ៕

Related posts

Leave a Comment