លេចឮថា ខាត់ ជេមស៍ និង យូរី ដឹកដៃគ្នាចូលផលិតកម្ម ហង្សមាស ក្រោយឃើញបែបនេះ

បន្ទប់ពីតារាចម្រៀងសិចស៊ីប្រចាំផលិតកម្មសាន់ដេ យូរី បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់មួយនេះហើយ ស្រាប់តែក្នុងពេលនេះផងដែរ នាងក៏មិនបានចូលជ្រកកោនក្នុងផលិតកម្មរស្មីហង្សមាស។

បន្ទាប់ពីផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូមួយនៅលើផេកផ្លូវការរបស់ខ្លួន ជាមួយនឹងវត្តមានតារាចម្រៀងស្រីចំណូលថ្មី យូរី ទន្ទឹមនឹងដំណឹង យូរី ចូលផលិតកម្មយក្សខាងលើ ក្នុងនោះក៏ស្រាប់តែធ្លាយព័ត៌មាន    ថា លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងសំខាន់មួយរូបប្រចាំផលិតកម្មសាន់ដេ ក៏ត្រូវចូលទៅច្រៀងក្នុងផលិតកម្មហង្សមាស ជាមួយគ្នាដែរ ព្រោះមួយរយៈមុនធ្លាយដំណឹងថា ខាន់ ជេមស៍ ឈប់បន្តកុងត្រាជាមួយសាន់ដេ និង មានការសង្ស័យជាហូរហែកន្លងមក បន្ទាប់ពីទស្សនិកជនបានឃើញតារាចម្រៀងប្រុសរូបនេះ បង្ហាញមុខយ៉ាងរីករាយនៅលើឆាកតន្ដ្រី រដូវកាលទី ២ របស់ហង្សមាសទៀតផង ។

Related posts

Leave a Comment