ជាការពិតឬយ៉ាងណា តារាចម្រៀង ទេព បូព្រឹក្ស មានកូនដំបូងជាមួយ ជី ដេវីត ? (មានវីដេអូ)

គិតមកទល់ពេលនេះ រវាងទំនាក់ទំនងគូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត គឺមានរយៈប្រមាណជាង ៤ ឆ្នាំមកហើយ។ អ្នកទាំងពីរតែងតែធ្វើឲ្យមហាជនច្រណែនមិនស្ទើរ គ្រប់ពេលបង្ហាញនូវរូបភាពភាពស្វីតៗ និងភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមម្តងៗ។

ហើយបើងាកមកមើលការងារសិល្បៈវិញ តារាចម្រៀងទាំងពីររូបនេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗពីសំណាក់មហាជនមិត្តអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសមួយរយៈចុងក្រោយនេះសង្កេតឃើញថាអ្នកទាំងពីរបានក្លាយជាអ្នកតំណាងឲ្យម៉ាកផលិតផលយ៉ាងច្រើនគួរឲ្យកាត់សម្គាល់តែម្តង។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូពញ្ញាក់អារម្មណ៍ពីការមានគត៌ និងដំណក់ឈាមដំបូងរួមគ្នាជាមួយលោក ជី ដេវីត។ បន្ទាប់ពី ជី ដេវីត បានឃើញឧបករណ៍ពិនិត្យទឹកនោមនោះរួច ស្រាប់តែលោករំញ្ជួលចិត្តជាទីបំផុត លាយឡំនឹងអារម្មណ៍រំភើប ស្ទើរតែចង់ហោះទៅហើយ។
ភ្លាមៗនោះផងដែរស្រាប់តែ ទេព បូព្រឹក្ស ហួសចិត្តទប់សំណើចមិនជាប់ក៏បានប្រាប់ថា នេះគ្រាន់តែជាការបោកប្រាស់ឬ Frank ដើម្បីចង់សាកចិត្ត និងដឹងពីអារម្មណ៍របស់លោក ជី ដេវីត តែប៉ុណ្ណោះ៕

Related posts

Leave a Comment