ខ្វល់អីទៀតកូនមួយទៅហើយ ឱក សុគន្ធកញ្ញា ចាប់ផ្ដើមបង្ហាញភាពសិចស៊ីបែប …

កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា ដែលកន្លងមកតែងតែត្រូវទស្សនិកជនដឹងក្នុងចិត្តជានិច្ចថា នាងជាកំពូលតារាដែលនិយមស្លៀកពាក់សុភាពៗ ជិតៗ ពេលនេះបានផ្លាស់ប្ដូរមកជាសិចស៊ី ហ៊ានស្លៀកប៊ីគីនី បង្អួតដងខ្លួនស្រឡូនៗ បង្ហាញដល់សាធារណជនបន្តិចម្ដងៗហើយ ។ តួយ៉ាងនៅលើគណនីផេកផ្លូវរបស់កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹក ដែលអ្នកនាងបានស្លៀកប៊ីគីនីរំលេចសម្រស់យ៉ាងទាក់ទាញ់បំផុត ។

ក្នុងនោះ ឱក សុគន្ធកញ្ញា ថែមទាំងរៀបរាប់នូវពាក្យពេចន៍បែប យ៉ាងដូច្នេះថា ព្រោះតែរឹងមាំពេក ទើបគេមិនខ្វល់ពីសុខទុក្ខយើង មិនឃើញសូម្បីតែទឹកភ្នែកយើង យំម្ដងហើយ ឥលូវសុំយំម្ដងទៀត ឱ្យគេឃើញ ។ ថ្វីដ្បិតតែរូបភាពសិចស៊ីទាំងនោះ ជាការសម្ដែងនៅក្នុង MV បទចម្រៀងក៏ពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពី ឱក សុគន្ធកញ្ញា រៀបការមានស្វាមី និង មានកូនប្រុសម្នាក់មក មហាជនសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែហ៊ានបង្ហាញភាពសិចស៊ីបញ្ចេញសាច់ខ្ចីខុសប្លែកកាលពីនៅមិនទាន់រៀបការឆ្ងាយ ៕

Related posts

Leave a Comment