ជក់ចិត្តណាស់បើបានទស្សនា តារាកំប្លែង ផន សុផារី បញ្ចេញវីដេអូមុនពេលវះកាត់សម្រាលកូនទី២ (មានវីដេអូ)

អ្នកនាង ផន សុផារី ដែលប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចហើយមកថា អ្នកនាងជាអតីតតារាកំប្លែងមួយរូបនៅក្នុងក្រុមកំប្លែងនាយពាក់មី ប្រចាំស្ថានីយទូរទស្សន៍ CTN ហើយក៏ជាកូនស្រីបង្កើតរបស់តួឯកល្ខោនបាសាក់ដ៏ល្បីល្បាញ ភី សុគន្ធី ផងដែរ។

យ៉ាងណាមិញក្រោយបញ្ចប់ជីវិតជាអ្នកសិល្បៈ អ្នកនាង ផន សុផារី ក៏បែរងាកមកចាប់មុខរបរជាអ្នកលក់ផលិតផលថែរក្សាសម្ជស្សតាមបណ្តាញសង្គមអនឡានវិញ ដែលមានការគាំទ្រច្រើនគួរសមនៅលើទីផ្សារនាពេលបច្ចុប្បន្ន។

ដោយឡែកបើនិយាយពីជីវិតគ្រួសារវិញអតីតតារាកំប្លែងរូបនេះបានរៀបអាពាហ៍ពិពាហ៍ និងទទួលបានចំណងដៃកូនស្រី ០២រូប ខណៈដែលកូនស្រីពៅទើបនឹងមានអាយុមិនទាន់មួយខែស្រួលបួលផង។

បន្ទាប់ពីស្រួលខ្លួនក្រោយសម្រាលកូនស្រីដោយវះកាត់រួច អ្នកនាង ផន សុផារី ក៏បានបញ្ចេញនូវវីដេអូអនុស្សារីយ៍មួយដែលបង្ហាញពីសកម្មភាពជាច្រើនមុនពេលសម្រេចចិត្តវះកាត់សម្រាលកូនស្រីពៅ៕

Related posts

Leave a Comment